លោក ឃួង​ ស្រេង​ “​រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ គឺមិនអនុញ្ញាតិអោយចេញ ចូលរាជធានីភ្នំពេញជាដាចខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង ៩យប់”

ភ្នំពេញៈ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអះអាងថា “ចាប់ពីថ្ងៃនេះទៅ មិនអនុញ្ញាតឲ្យរថយន្តធុនធំ​ ចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត គឺចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៩យប់​ ដោយសាររាជធានីភ្នំពេញបច្ចុប្បន្ន កំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ចំពោះរថយន្តក្រឡុកស៉ីម៉ង់​ អាចអនុញ្ញាតិឱ្យចេញ ចូលក្នុង រាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃ បានដោយកំណត់ពេលវេលាច្បាស់លាស់​ ដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងមមាញឹកវិញភ្លាម​ ដូចជាពេលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ ដូជានៅម៉ោង១១ព្រឹក ម៉ោង២រសៀល និងម៉ោង ៥ល្ងាចត្រូវផ្អាកការធ្វើចរាចរណ៍។

ឯកឧត្តមឆ្លេីយតបនឹងមតិរិះគន់ថា​ ពាក់ព័ន្ធនឹងរថយន្តក្រឡុកស៊ីម៉ង់ មិនអោយចូលក្នុងរាជធានីនៅពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នងរាជធានភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើសកម្មភាពក្រឡុកស៊ម៉ង់ត៍ សាងសង់សំណង់ក្តុងក្តាំងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ប្រជាពលរដ្ឋដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខចិត្តទេ ហើយនឹងធ្វើការថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនសំណង់ក្រឡុកស៊ីម៉ង់ត៍ជាក់ជាមិនខានឡើយ។

ដូច្នេះទេ យើងដាច់ខាតត្រូវតែមានជម្រើសមួយអោយបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលានិងម៉ោងច្បាស់លាស់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍អាចចេញ ចូលតាមពីម៉ោងកំណត់ដូចខាងលើនេះហើយ។

ប៉ុន្តែចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ គឺមិនអនុញ្ញាតិអោយចេញ ចូលរាជធានីភ្នំពេញជាដាចខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង ៩យប់។