ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកំពត​

ខេត្តកំពត៖ នាព្រឹក​ថ្ងៃចន្ទ ៥រោច ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​០៧ ខែកញ្ញា​ ឆ្នាំ២០២០ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួមក្នុងពិធី​ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកំពត​ និង យោធភូមិភាគទី៣​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត។