លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ចេញផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានផងដែរ៕