រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការជំរុញការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ផ្សាយលទ្ធផលGDPបឋមរបស់ខេត្តក្រចេះក្នុងឆ្នាំ២០១៩

ថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការជំរុញការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុង គេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមនិងផ្សព្វផ្សាយលទ្ធផលGDPបឋមរបស់ខេត្តក្រចេះក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ។

តាមរបាយការណ៍ បានបញ្ជាក់ថាលទ្ធផល
សំខាន់ៗរួមមាន÷ វិស័យកសិកម្ម- វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម សំខាន់ៗក្នុងឆ្នាំ២០១៩ សេដ្ឋកិច្ចខេត្តក្រចេះ មានប្រមាណ ២,២១៨,៣១៥លានរៀល គិតជាដុល្លាប្រហែល ៥៤៧លានដុល្លារសហរដ្ឋអាមេរិកបើធៀបនិងឆ្នាំ២០១៨ សេដ្ឋកិច្ចខេត្តមាន ២,០៣៧,២៤៥លានរៀលស្មើនឹង៥០៣លានដុល្លាអាមេរិក សេដ្ឋកិច្ចខេត្តមានកំណើន ៦,៣% នៅឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៨ ចំណូលសម្រាប់អ្នកមាន ១,៣៨១ដុល្លា នៅឆ្នាំ ២០១៩ និងកើនដល់ចំនួន១,២៨៤ដុល្លានៅឆ្នាំ២០១៨។
វិស័យកសិកម្ម មាន(ដំណាំ-ការចិញ្ចើមសត្វ-ជលផលនេសាទ-រុក្ខាកម្ម និង កសិកម្ម) សមាមាត្រ GDP ថ្លៃបច្ចុប្បន្ននៅឆ្នាំ២០១៩ ឃើញថាមានអត្រា %ធ្លាក់ចុះបន្តិច ក្នុងរង្វង់ជាង៣% ទាំង៥ផ្នែកខាងលើនេះ ក្នុងរយ:៣ឆ្នាំចុងក្រោយនេះ។ ចំពោះ វិស័យឧស្សាហកម្ម វិញឃើញថានៅឆ្នាំ២០១៩ នេះឃើញថា មានតួរលេខកើន ពី១ឆ្នាំទៅ១ឆ្នាំ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៩។

ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍សង្កត់ធ្ងន់ថា÷ ចាប់ពីពេលនេះតទៅ ឯកឧត្តម មិនអនុញ្ញាតឲ្យមន្ត្រី របស់ក្រសួងផែនការចុះមកធ្វើការងារ ជំនួសឱ្យខេត្ត ឲ្យមន្ទីរជាដាច់ខាតឯកឧត្តម បន្តថាក្រុមការងារ របស់ឯកឧត្តមចុះមកបើកកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យមើលនិងជួយកែតម្រូវចំណុចដែលខ្វះខាតរបស់មន្ទីរ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាសន៍ផ្ដាំផ្ញើថា÷ គ្រប់ស្ថាប័ននីមួយៗ ដែលប្រកប ដោយសមត្ថភាពឆន្ទៈនឹងខិតខំប្រមូលនូវព័ត៌មានពិតវិជ្ជមាន ឬក៏ដោយសង់ដា និងមានសកត្តានុពលសំខាន់សំខាន់របស់ខេត្តសម្រាប់ បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ យើងត្រូវសហការអនុវត្តនិងអភិវឌ្ឍន៍ ឲ្យមានតម្លាភាពនៅក្នុងដំបូលតែមួយក្នុងសុខសន្តិភាពក្រុមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែ មានគោលនយោបាយបង្រួបបង្រួមជាតិ ឈ្នះឈ្នះទាំងអស់គ្នា។ទាក់ទងនឹងបញ្ហាកូវីដ១៩ ឯកឧត្តម បានបញ្ជាក់ថាប្រទេសមហាអំណាច មិនទាន់គ្រប់គ្រងជំងឺដ៏កាចសាហាវនេះបានទេ។
ដូច្នេះសូមឲ្យគ្រប់ស្ថាប័ន ទាំងរដ្ឋ ទាំងឯកជនត្រូវបន្តចូលរួមការពារប្រយុទ្ឋប្រឆាំងជំងឺនេះកុំឱ្យមានការឆ្លងរីករាល់ដាល់ដល់សហគមន៍៕