ចាប់បានហើយ ជនសង្ស័យដែលចាប់ក្មេងស្រីអាយុប្រហែល១៤ឆ្នាំ រំលោភហើយអារ.ក សម្លាប់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ កាលពីល្ងាចម្សិលមិញនោះ

ភ្នំពេញ៖ ជនសង្ស័យដែលចាប់ក្មេងស្រីអាយុប្រហែល១៤ឆ្នាំ រំលោភ ហើយអារ.ក សម្លាប់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញនោះចាប់បានហើយ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ចាប់បាននៅក្រោមស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។

គួររំលឹកដែរថា ក្មេងស្រីដែលត្រូវជនសង្ស័យសម្លាប់នោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕