ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតិអោយក្រុមកាងារសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​(CJDS)ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសេចក្តីប្រកាសអនុញ្ញាតិ ឲ្យដំណើរការ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ពីក្រសួងព័ត៌មានរួចមក នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​(CJDS) បានដឹកនាំសមាជិករបស់សមាគម ចំនួន​២១នាក់ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ។

ក្នុងឱកាសនោះដែរ លោក ហោ គន្ធា ប្រធានសមាគម ក៏បានស្នើសុំអនុសាសាន៍អប់រំណែនាំ និងការចង្អុលបង្ហាញ បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីរក្សាទុកជាត្រីវិស័យក្នុងការដឹកនាំបណ្តុះបណ្តាល សមាជិក សមាជិកា ឲ្យទទួលបាននូវជំនាញវិជ្ជាជីវៈជាអ្នកសារព័ត៌មានដ៏ឆ្នើម និងជាអ្នកផ្សព្វផ្សាយព័ត៌មាន ប្រកបដោយក្រមសីលធម៌ ៕

ដោយ៖ រត្ន័៚