សូមគោរពសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សូមសម្ដេចមេត្តាជួយដល់ប្រជាពលរដ្ឋដែលរស់នៅភូមិជីអកឃុំព្រៃពោនស្រុកកំពង់ត្របែកខេត្តព្រៃវែងដែលកំពុងរងនូវការរំលោភបំពានពីសំណាក់ឯកឧត្តមពីររូបដែលកំពុងធ្វើការឈូសឆាយនៅលើដីកសិកម្មរបស់ពួកគាត់

សូមគោរពសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សូមសម្ដេចមេត្តាជួយដល់ប្រជាពលរដ្ឋដែលរស់នៅភូមិជីអកឃុំព្រៃពោនស្រុកកំពង់ត្របែកខេត្តព្រៃវែងដែលកំពុងរងនូវការរំលោភបំពានពីសំណាក់ឯកឧត្តមពីររូបដែលកំពុងធ្វើការឈូសឆាយនៅលើដីកសិកម្មរបស់ពួកគាត់ ដែលកំពុងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ កន្លងមកឥឡូវពេលនេះត្រូវឯកឧត្តមទាំងពីរដឹកនាំការឈូសឆាយដោយមិនមានសំណងការខូចខាតអ្វីបន្តិចសោះឡើយសូមសម្ដេចមេត្តាជួយប្រជាពលរដ្ឋផង បើតាមការបំភ្លឺពីលោកមេឃុំព្រៃពោនបានឲ្យដឹងថាដីដែលកំពុងឈូសឆាយនោះទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ៤០គ្រួសារនិងសាងសង់មន្ទីរពេទ្យពីរជាន់ដោយសំអាងថាការអភិវឌ្ឍភូមិ ប៉ុន្តែប្រជាពលរដ្ឋដែលមានផលប៉ះពាល់បានឲ្យដឹងថា រាល់ការអភិវឌ្ឍរបស់រដ្ឋនៅកន្លែងណាមួយក៏ដោយគាត់មិនជំទាស់ទេប៉ុន្តែពួកគាត់សុំឲ្យមានការជួសជុលជាសំណងការខូចខាត ហើយប្រជាពលរដ្ឋដែលកំពុងរងការប៉ះពាល់នោះគឺសុទ្ធសឹងតែជាសមាជិករបស់គណបក្សប្រជាជនទាំងអស់ លោកមេឃុំព្រៃពោនបានបញ្ជាក់ឲ្យដឹងទៀតថាការដឹកនាំការធ្វើការឈូសឆាយនេះគឺមាន ឧត្តម ប៉ុល ផាន់ណា ជាប្រធាននិងឯកឧត្តមងី ស៊ីម៉ាណែត ជាគណៈពង្រឹងចុះជួយឃុំព្រៃពោន ។

ពួកគាត់បានបញ្ជាក់យ៉ាងច្បាស់ថាពួកគាត់មិនជំទាស់ជាដាច់ខាតរាល់ការអភិវឌ្ឍរបស់រដ្ឋប៉ុន្តែពួកគាត់ទទួចសុំឲ្យមានសំណងការខូចខាតរបស់ពួកគាត់ព្រោះពួកគាត់បាត់បង់ដីកសិកម្មរបស់ពួកគាត់ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដូច្នេះមានតែសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាម៉ែជាឪតែអាចជួយពួកគាត់បាន ជាចុងក្រោយយើងខ្ញុំសូមគោរពជូនពរដល់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងកូនចៅចៅទួតរបស់សម្ដេចសូមឱ្យមានសុខភាពល្អបវរមហាប្រសើរនិងជួបតែពុទ្ធិពរទាំង ៤ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។