កិច្ចប្រជុំផ្សព្វផ្សាយ អំពីការអភិវឌ្ឍលើវិស័យដីធ្លី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

ខេត្តសៀមរាប៖ នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០​ រដ្ឋបាលស្រុកសូទ្រនិគម បានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីការអភិវឌ្ឍលើវិស័យដីធ្លី ក្នុងស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោក ភឹង វុត្ថា អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងមន្ទីររៀបចំដែនដីខេត្តសៀមរាប លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី នាយក នាយករង រដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យជំនាញពាក់ព័ន្ធ ក្នុងស្រុកសូទ្រនិគម លោកមេឃុំគ្រប់ឃុំ និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យដីធ្លីមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីបែបបទ នីតិវិធីក្នុងការរៀបចំពាក្យស្នើសុំការរៀបចំការអភិវឌ្ឍលើវិស័យដីធ្លី និងលក្ខខណ្ឌតម្រូវតាមច្បាប់ដែលបានកំណត់ ដើម្បីអោយការអភិវឌ្ឍលើវិស័យដីធ្លី ទទួលបានប្រសិទ្ធិភាព និងប្រសិទ្ធិផល និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការអភិវឌ្ឍដីធ្លី។