លោក វ៉ា ថន ផ្តាំផ្ញើដល់អភិបាលស្រុកថ្មី ត្រូវបង្កើនមានសាមគ្គីភាព និងខិតខំប្រឹងបម្រើប្រជាពលរដ្ឋឲ្យបានល្អ

ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកស្នួលដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាមន្ទីរ ជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបីប្រភេទផងដែរ។

សូមបញ្ជាក់ថា លោក សាម ណាល់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលស្រុកស្នួល ជំនួសលោក គង់ គឹមនី ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តក្រចេះ។

លោក វ៉ា ថន អភិបាលខេត្ត បានផ្ដាំផ្ញើដល់លោកអភិបាលស្រុកដែលទើបនឹងចូលកាន់តំណែងថ្មីឲ្យខិតខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយធ្វើការត្រូវមានសាមគ្គីភាពល្អ ត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម។ លោក បានបន្តទៀតថា ត្រូវយកចិត្តទុកដាក់ជំរុញបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៉ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម និងត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នា តាមរយៈការពង្រឹងប្រតិបត្តការ របស់កងកម្លាំងសមត្ថកិច្ច និងជំរុញការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោក សាម ណាល់ អភិបាលស្រុកដែលទើបតែតែង តាំងថ្មី បានប្ដេជ្ញាថា៖
– រក្សាសាម្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា មន្រ្តីរាជការ និងសហការជាមួយស្ថាប័នផ្សេង ព្រមទាំងដៃគូអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ។
– ប្ដេជ្ញា អនុវត្ត និងគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិ តួនាទី និងភារកិច្ចយ៉ាងមឹងម៉ាត។
– និងបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទំម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។
– ប្ដេជ្ញា យកយន្តការអនុវត្តច្បាប់ ការពារឲ្យបានផលប្រយោជន៍ប្រជាជន ជាពិសេសការដោះស្រាយទំនាស់ដីធ្លី។
– និងខិតខំសិក្សាស្រាវជ្រាវ បន្ថែមទៀតនូវលិខិតបទដ្ឋាននានា ដើម្បីបង្កើនចំណេះក្នុងការអនុវត្តការងារនៅរដ្ឋាលថ្នក្រោមជាតិបន្តការអភិវឌ្ឍន៍ស្រុកឲ្យកាន់តែរីកចម្រើននិងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ ពេលវេលា៕