ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតប ការស្នើសុំរបស់ប្រជាពលរដ្ឋ៤៥គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី

ខេត្តកំពត ៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធដីធ្លី ដែលមានទំហំ ៣១៥ហិចតា នៅភូមិកណ្តាល និងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។

ជាលទ្ធផល ឯកឧត្តម អភិបាលខេត្តយល់ព្រម និងឯកភាពអោយក្រុមការងារចុះអង្កេតបន្តទៀត បើឃើញថាដីគ្មានទំនាស់ និងជារបស់ បងប្អូនប្រជាពលរដ្ឋដែលមកស្នើសុំពិតមែន នោះគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងរៀបចំបែបបទទៅរាជរដ្ឋាភិបាលដើម្បីកាត់ដីរដ្ឋជូនពួកគាត់។

បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តមអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អង្គភាពទីចាត់ការចំណុះសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកមេឃុំកោះតូច និងប្រជាពលរដ្ឋមកស្នើសុំសរុបចំនួន៦៦នាក់៕