ទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងបៀលេងភ្នាល់ងខុសច្បាប់ដ៍ធំមួយកន្លែងបើកបានយ៉ាងរលូនគ្មានអាជ្ញាធរមានសមត្ថកិច្ចណាមកបង្ក្រាបឡើយ

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០
មានទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងបៀលេងភ្នាល់ងខុសច្បាប់ដ៍ធំមួយកន្លែងបើកបានយ៉ាងរលូនគ្មានអាជ្ញាធរមានសមត្ថកិច្ចណាមកបង្ក្រាបឡើយ ។ មានទីតាំងសម្រាប់ប្តូរលេងមាន (2.កន្លែង) ទី១ -លេងនៅក្នុងព្រៃដីឡូត៏នៅជាប់ផ្លូវឌួង ងៀប ហៅផ្លូវសេះសរក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ ទី- ២ លេងនៅមាត់ត្រពាំងឈួកខាងក្រោយក្រុមហ៊ុនក្រឡុកបេតុង ក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដដែល។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅសង្កាត់ស្ទឹងមានជ័យ ក៍ដូចជាលោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគបាលខណ្ឌមានជ័យប្រហែលជាបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយមើលទៅ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋណាហ៊ានចុះមកធ្វើការបង្រ្កាបទាល់តែសោះ។

ប្រភពបានបន្តទៀតថា តាំងពីភូមិពួកគាត់កើតមានមានល្បែងប្រជល់មាន់និងបៀអាប៉ោងកាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សាណាមួយកើតឡើង ម្យ៉ាងទៀតភ័យខ្លាចកើតមានចោរឆក់និងចោរលួចឬប្លន់ជាដើម ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ ហើយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កុំឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាជាក្រុមឲ្យសោះ ព្រោះការពារកុំឲ្យឆ្លងជំងឺ កូវិដ ១៩ (COVID19)
សូម្បីតែ កាសីុណូក៍ត្រូវបិទទ្វារទាំងអស់ដែរ។
បងប្អូនពលរដ្ឋនាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមនាយឧត្តមសេនីយ៍ សរ ថេត អគ្គស្នងការរងនគបាលជាតិនិងជាស្នងការនៃស្នការដ្ឋាននគបាលរាជធានីភ្នំពញសូមចាត់វិធានការក្តៅ ទៅលើមន្ត្រីក្រោមឱវាទ ជាពិសេស លោក ម៉េង វិមានតារា អធិការនៃអធិការដ្ឋានខណ្ឌមានជ័យ បើលោកគ្មានពាក់ពាន់ក្នុងរឿងនេះទេ សូមលោកចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងបៀអាប៉ោងបើកភ្នាល់លេងខុសច្បាប់ដ៍ធំនៅភូមិសង្កាត់ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថភាព ។

អង្គភាព www.ppcc news.com យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជានិច្ចរៀងរាល់ម៉ោងធ្វើរការ (Tell.0714646046)៕