ទីតាំងជល់មាន់ បៀរ និងអាប៉ោង បើកដំណើរការវិញហើយនៅផ្លូវ ឌួង ងៀប”សេះស” ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ក៏ដូចប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់ បៀរ អាប៉ោង ដ៏ធំ នៅចំណុចដីវាលព្រៃមួយកន្លែង ស្ថិតផ្លូវ ឌួង ងៀប”សេះស”ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការយ៉ាងរលូន បន្ទាប់ពីបិទបានមួយរយះខ្លីមកនោះ។ ឥឡូវម្ចាស់ទីតាំងមានឈ្មោះ ម៉ាប់ បានបើកទីតាំងល្បែងស៊ីសងជន់មាន់ បៀរ និងអាប៉ោង ឡើងវិញ។

ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានស្នើរឲ្យ សមត្ថកិច្ចមានវិធានបង្ក្រាបទីតាំងខាងលើឲ្យខានតែបាន គ្រាដែលប្រជាពលរដ្ឋ ហាក់មានភាពភ័យខ្លាំងលើករណី ចោរកម្ម ដើម្បីអនុវត្តន៏នូវគោលការណ៍ភូមិឃុំមានសុវត្ថភាព៕